ឆ្លងចរន្តអគ្គិសនីឆេះមន្ទីរពហុ ព្យាបាលសុខលាភមេត្រី ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីទុស្សេសែភ្លើងឆាបឆេះមន្ទីរពហុ ព្យាបាលសុខលាភមេត្រី ផ្ទះលេខ៤៧D ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់មានឈ្មោះ សុខ វិសាលគន្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាម្ចាស់គ្លីនិកនៅកន្លែងកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីខាងក្នុងមន្ទីរពហុ ព្យាបាលសុខលាភមេត្រី ផ្ទះលេខ៤៧D ដោយសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះឡើង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យមើលជាក់ស្ដែង។ រួចភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅខាងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ពន្លត់។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យឆេះមន្ទីរពហុ ព្យាបាលសុខលាភមេត្រី ផ្ទះលេខ៤៧Dនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះនៅបន្ទប់វះកាត់តូចខាងក្នុងផ្ទះជាន់ក្រោម សម្ភារៈខូចខាត រួមមាន៖ ឆេះបន្ទប់ (ទំហំ៣ម៉ែត្រ គុណ ៣ម៉ែត្រ) ខូចខាតម៉ាស៉ីនត្រជាក់, តុទូរដាក់សម្ភារៈប្រើប្រាស់មួយចំនួន តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ក្នុងប្រតិបត្តិការអន្តរាគមន៍នេះ ប្រើប្រាស់រថយន្តទឹកអស់សរុបចំនួន៧គ្រឿង ធ្វើការបាញ់ទឹកពន្លត់អស់ចំនួន៥គ្រឿង ស្មើរនឹង ២០ម៉ែត្រគូប ដោយប្រើរយៈពេល៣០នាទី ទើបធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner