លោកបណ្ឌិត អ៊ិន ចាន់នី៖ ស្ថាប័នធនាគារនៅតែអាចបម្រើអតិថិជនរបស់ខ្លួនបាន តាមរយៈឌីជីថលទាំងការផ្ដល់ឥណទាន សេវាសន្សំ និងមធ្យោបាយទូទាត់ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ (Video Inside)

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ថា មានស្ថាប័នធនាគារច្រើនបានផ្លាស់ប្ដូរឥរិយាបថ ងាកទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ក្នុងបរិបទកូវីដ១៩ ដូច្នេះស្ថាប័នធនាគារនៅតែអាចបម្រើអតិ​ថិជន​របស់ខ្លួនបាន តាមរយៈឌីជីថល ទាំងការផ្ដល់ឥណទាន សេវាសន្សំ និងមធ្យោបាយទូទាត់។

លោកបណ្ឌិតបន្តថា ឥឡូវនេះ ឧបមាចង់ដាក់ពាក្យសុំខ្ចីលុយ មិនចាំបាច់មកធនាគារទេ គឺអាចបំពេញទម្រង់បែបបទតាម ម៉ូបាយ អេប (Mobile App) ហើយផ្ញើប្រាក់ក៏ដូចគ្នាដែរ។ លោកបណ្ឌិតបន្ថែមថា វិស័យធនាគារនៅតែដំណើរការល្អប្រសើរ ហើយទទួលបានប្រាក់ចំណេញ ដោយ សារតែស្ថាប័នធនាគារមួយៗបានកែសម្រួលវិធីក្នុងការបម្រើអតិថិជន ការរៀបចំឥណទានឡើងវិញ ធ្វើឱ្យធនាគារអាចរក្សាបាននូវគុណភាពឥណទាន និងការកែលំអរការរីកចម្រើនរបស់អតិថិជនមួយចំនួន ដែលពួកគាត់បានកែសម្រួលអាជីវកម្មរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា យោងរបាយការណ៍របស់ធនាគារ អេស៊ីលីដា បង្ហាញថា នៅរយៈពេល៦ខែឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញជាង ៨១ លានដុល្លារ កើនឡើងប្រមាណ ១១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner