អ្នកស្រី Kathy Hochul បានក្លាយជាអភិបាលក្រុងញូវយ៉ក

កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ២៤​ សីហា​ អ្នក​​ស្រី​ Kathleen C. Hochul​ ​បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ញូវយ៉ក​ បន្ទាប់​ពី​លោក​ Andrew Cuomo បាន​លា​លែង​ពី​តំណែង​។

អ្នក​ស្រី​ Kathleen C. Hochul​ វ័យ​ ៦២​ ឆ្នាំ​ជា​អតីត​តំណាង​រាស្ត្រ​បាន​​ស្បថ​ចូល​កាន់​តំណែង​ជា​អភិបាល​ក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក​នៅ​វិមាន​កាពីតូល​កាល​ពី​ម៉ោង​ ១០ ​​ព្រឹកថ្ងៃ​ទី​២៤​ សីហា។ ការ​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​របស់​អ្នក​ស្រី​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​បៀត​បៀន​ផ្លូវ​ភេទ​ជា​បន្ត​បន្ទាប់​​របស់​លោក​ Cuomo​ ដែល​ធ្វើ​អោយ​លោក​លា​លែង​ពី​តំណែង​ ។

លោក​ស្រី​ Hochul​ បាន​និយាយ​ថា​ គោល​ដៅ​របស់​លោក​ស្រី​គឺ​ធានា​អោយ​មាន​ការ​វិល​ត្រឡប់​ទៅ​សាលា​វិញ​ដោយ​សុវត្ថិភាព​នៅ​ខែ​ក្រោយ​នេះ​ ហើយ​អ្នក​​ស្រី​បាន​បន្តនិយាយ​ថា​ ​អ្នក​​ស្រីនឹង​ដឹក​នាំ​មន្ទីរ​សុខាភិបាល​ដើម្បី​បង្កើត​គោលនយោបាយ​ទូ​ទាំង​ក្រុង​ដែល​តម្រូវ​អោយ​មាន​ការ​ពាក់​ម៉ាស​សម្រាប់​អ្នក​ដែល​ចូល​រៀន​នៅ​ក្នុង​សាលារៀន​វិញ​។

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner