ភ្លើងឆេះព្រៃធំៗ ចំនួន ៩កន្លែងនៅភាគខាងជើងនៃរដ្ឋ California បានបង្ខំឱ្យប្រជាជនជាង ៤២ ០០០ នាក់ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន
ភ្លើងឆេះព្រៃធំៗ ចំនួន ៩កន្លែងនៅភាគខាងជើងនៃរដ្ឋ California បានបង្ខំឱ្យប្រជាជនជាង ៤២ ០០០ នាក់ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈមន្រ្តីសុខាភិបាលទីក្រុង Reno រដ្ឋ Nevada ក្រើនរំលឹកពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ ដោយសារតែគុណភាពខ្យល់គ្រោះថ្នាក់ បណ្ដាលមកពីភ្លើងឆេះព្រៃទាំងនោះ។
ភ្លើងឆេះដ៏ធំនេះបានឆេះព្រៃជាង ១១ម៉ឺនហិចតាក្នុងរយៈពេល ១០ថ្ងៃ និងបំផ្លាញសំណង់អគារចំនួន ៦១៥ខ្នង។ បុគ្គលិកពន្លត់អគ្គីភ័យជាង ២.០០០នាក់ ត្រូវបានដាក់ពង្រាយឱ្យធ្វើប្រតិបត្តិការជាមួយឧទ្ធម្ភាគចក្រ ១៩គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ៥១គ្រឿង។
ទីភ្នាក់ងារការពារបរិស្ថានបានរាយការណ៍អំពីគុណភាពខ្យល់ដែលពោរពេញទៅដោយផ្សែងភ្លើងក្រាស់ ជាពិសេសជុំវិញបឹង Tahoe ក្បែរតំបន់ Caldor និងដាស់តឿនប្រជាពលរដ្ឋឱ្យបិទបង្អួច និងចៀសវាងសកម្មភាពផ្សេងៗដែលកាត់បន្ថយគុណភាពខ្យល់ក្នុងគេហដ្ឋាន។
មកទល់ពេលនេះ ភ្លើងឆេះព្រៃបានរាលដាលលើផ្ទៃដីជាង ១.៥៧ លានហិចតា ហើយខ្យល់បក់ខ្លាំង រួមជាមួយសំណើមទាប និងរុក្ខជាតិស្ងួត អាចនឹងបង្កើនការរាលដាលនៃអណ្ដាតភ្លើង។
ប្រភព៖ CNN