បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន អាជ្ញាធរ តាមបណ្តាប្រទេសនីមួយៗ ព្រួយបារម្ភពីការលួចនាំចូលគ្រឿងញៀន ខុសច្បាប់ពីអាហ្វហ្កានីស្ថាន
អត្ថបទដោយ៖
AMS OneMinute
ការ ជួញ ដូរ គ្រឿង ញៀន ដូច ជា អាភៀន និង មេតំហ្វេតាមីន នៅ តែ ជា ប្រភព ចំណូល ធំ បំផុតរបស់ តាលីបង់ក្នុងចន្លោះ ពី ១.២ ប៊ីលាន ដុល្លារ អាមរិក ទៅ ២.១ ប៊ីលាន ដុល្លារ អាមេរិក ព្រោះពួកគេជាអ្នកផ្គត់ផ្គង់ប្រហែលជាង៨០ភាគរយជុំវិញពិភពលោក ។
អ្នក ជំនាញ ខាង បញ្ហា អាហ្វហ្កានីស្ថាន បាន និយាយ ថា ពួក តាលីបង់ អាច នឹង មិន អាច បំពេញ តាម ការ ប្តេជ្ញា ចិត្ត របស់ ខ្លួន ក្នុង ការ លុប បំបាត់ ការ ជួញ ដូរ គ្រឿង ញៀន ខុស ច្បាប់ នៅ ក្នុង ប្រទេស ជា ពិសេស ជា មួយ នឹង ការ បាត់បង់ ជំនួយ អន្តរជាតិ និង លទ្ធភាព នៃ ការ ដាក់ ទណ្ឌកម្ម ពី សំណាក់ បរទេស ។
មេ ដឹក នាំ ពិភព លោក ត្រូវ បាន គេ រំពឹង ថា នឹង ពិចារណា ដាក់ ទណ្ឌកម្ម ថ្មី លើ ពួក តាលីបង់ នៅ ពេល ក្រុម G7 ជួប ប្រជុំគ្នា នៅសប្តាហ៍ នេះ ដើម្បី ពិភាក្សា ពី វិបត្តិ នៅ អាហ្វហ្កានីស្ថាន ។

ប្រភព៖ SCMP