ស្របពេលអាមេរិកកំពុងធ្វើការដកទ័ពពីអាហ្វហ្កានីស្ថានក្នុងដំណាក់កាលចុងក្រោយ ចិន រុស្ស៊ី និងអ៉ីរ៉ង់នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ដែលហៅកាត់ថា CHIRU នាចុងឆ្នាំ២០២១ ឬ ដើមឆ្នាំ២០២២
អត្ថបទដោយ៖
AMS OneMinute
សមយុទ្ធយោធានេះមានគោលដៅចម្បងធានាឱ្យបាននូវសុវត្ថិភាពនាវាចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងអំពើចោរសមុទ្រនៅក្នុងតំបន់សមុទ្រពែក្ស។
អ្នកជំនាញយោធាចិនលោក Song Zhongping យល់ឃើញថា ការធ្វើសមយុទ្ធនេះមានសារៈសំខាន់ផ្នែកនយោបាយ។ នេះបង្ហាញឱ្យឃើញថា ចិន និងរុស្ស៊ីគាំទ្រអ៉ីរ៉ង់យ៉ាងពេញទំហឹងពាក់ព័ន្ធនឹងការរក្សាភាពស្របច្បាប់របស់ខ្លួនខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ជាពិសេសតាមរយៈការដឹកជញ្ជូនតាមនាវា។
ចិន និងរុស្ស៊ីសង្ឃឹមថានឹងបង្កើនអានុភាពយោធាអ៉ីរ៉ង់ តាមរយៈគុណតម្លៃនៃការធ្វើសមយុទ្ធនេះ ដើម្បីអាចតតាំងទៅនឹងការគំរាមកំហែងពីសំណាក់ប្រទេសលោកខាងលិច។
ដោយឡែក ទំនាក់ទំនងរវាងអាមេរិក ជាមួយប្រទេសទាំង ៣នេះ ហាក់បីដូចជាធ្លាក់ក្នុងចំណុចទាបមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយអាមេរិកបាននិងកំពុងដាក់ទណ្ឌកម្មប្រទេសទាំង ៣នេះក្នុងកម្រិតផ្សេងៗគ្នា។

ប្រភព៖ SCMP