ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារចុះជួយសង្កាត់នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកដល់គ្រួសារក្រីក្រជួបការលំបាកខ្លាំង ចំនួន៤៥គ្រួសារ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង

ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិចំនួន០៤ភូមិរស់នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចំនួន ៤៥គ្រួសារ ដែលកំពុងតែប្រឈមនូវជីវភាពខ្វះខាតប្រចាំថ្ងៃដោយសារតែវិបត្តិកូវីដ19កន្លងមក បានទទួលអំណោយមួយចំនួនរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយខេត្តនិងលោកជំទាវ តាមរយៈនៃក្រុមការងារចុះជួយក្រុងបាត់ដំបង និងសង្កាត់ស្វាយប៉ោ ដើម្បីជាការចែករំលែកក្នុងគ្រាដែលបងប្អូនកំពុងតែជួបប្រទះការលំបាកខ្លាំង ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ក្នុងនោះក៏មានវត្តមានលោកផេង សិទ្ធី អភិបាលក្រុងបាង់ដំបង លោក ស៊ីវ៉ុនខេមារុន ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ោនិងក្រុមការងារ ស.ស.យ.ក ព្រមទាំងអាជ្ញាធរ នៃរដ្ឋបាលក្រុងនិងមូលដ្ឋានសង្កាត់នៅទីនោះផ្ទាល់។

       ប្រជាពលរដ្ឋក្រីក្រចំនួន៤៥គ្រួសារ ក្នុងគោលដៅទាំង២កន្លែងខាងលើនេះក្នុង១គ្រួសារៗទទួលបាននូវ អង្ករ ២០គក្រ.មី១កេស, ទឹកត្រីទឺកស៊ីអ៊ីវ០១យួរ, និងទឹកសុទ្ធ ០១ កេសធំ ក្នុងនោះក៏មានម៉ាស់ អាល់កុល ជែល មួយចំនួនផងដែរ។

     នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចក្រឡាហោមប្រធានក្រុមកសរងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងបានថ្លែងនូវការក្រើនរំលឹកដល់គ្រប់អាជ្ញាធរនៅក្នុងមូលដ្ឋានទាំងអស់ត្រូវតែបន្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់នូវក្នុងការទប់ស្កាត់ពីការឆ្លងរឺករាលដាលពីកូវីដ19។ត្រូវ មានវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ពីការជួបជុំស៊ីផឹក ការប្រព្រឹត្តលេងល្បែង ដែលជាប្រភពឆ្លងនិងចម្លងមេរោគកូវីដ-19 ក្នុងសហគមន៍ខ្លួនជាដើម។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក៏ត្រូវតែបន្តចូលរួមជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ការឆ្លងនិងចម្លងពីមេរោគកូវីដ-19ឲ្យបានដាច់ខាត តាមរយៈការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការអនុវត្ត ៣ការពារ ៣កុំ និង ២ត្រូវចូលរួម។ ពេលចេញទៅណាមកណា ត្រូវតែគោរពកាតព្វកិច្ចក្នុងការពាក់ម៉ាស់ រក្សាគម្លាតសង្គម កុំទៅកន្លែង ដែលជួបជុំ ប្រមូលផ្តុំច្រើន ឧស្សាហ័លាងសម្អាតដៃ តាមរយៈការបាញ់អាល់កុល ឬជែល ឬលាងដៃនិងសាប៊ូឲ្យបានញឹកញាប់ជាដើម។ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង សហគមន៍យើង ខេត្តយើងចៀសផុតពីជម្ងឺរាតត្បាតកូវីដ-19 ជាពិសេសការឆ្លងរាលដាលពីជំងឺកូវីដ បំប្លែងថ្មី ប្រភេទDelta ដ៏កាចសាហាវនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner