អង់គ្លេស៖ ប្រតិបត្តិការជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុល អាចនឹងបិទបញ្ចប់ទាំងស្រុងនៅមុនកាលបរិច្ឆេតកំណត់ថ្ងៃ ៣១ សីហា

កាប៊ុល៖ ស្របពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងមិនពន្យារពេលផុតកំណត់ថ្ងៃទី ៣១ ខែសីហា ដើម្បីដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថាននោះ ការប្រញាប់ប្រញាល់នៅតែបន្តដើម្បីជម្លៀសជាតិសាសន៍របស់ខ្លួន និងសម្ព័ន្ធមិត្តចេញពីអាហ្វហ្គានីស្ថានមុនពេលនោះ។
ប៉ុន្តែតម្រូវការសម្រាប់កងទ័ពអាមេរិក និង អង់គ្លេស ដើម្បីបិទប្រតិបត្តិការរបស់ពួកគេនៅឯអាកាសយានដ្ឋានអន្តររដ្ឋធានីកាប៊ុល មានន័យថា ពេលវេលាកំណត់ពិតប្រាកដសម្រាប់ការជម្លៀសបុគ្គលិកមិនមែនយោធា និងជនស៊ីវិលអាចនឹងត្រូវឆាប់ជាងនេះ។ ចក្រភពអង់គ្លេសនៅតែសង្ឃឹមបន្តការជម្លៀសប្រជាជនឱ្យទាន់ពេលកំណត់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយថា លោកកំពុងរង់ចាំដំណឹងពីយោធា ថាតើពេលណាជើងហោះហើរអាចបញ្ចប់។
ដោយឡែកនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅក្នុងថ្ងៃពុធសប្តាហ៍នេះក៏បានបញ្ជាក់ដែរថា ក្រុមប្រទេស G7 នឹងធ្វើការជំរុញអោយតាលីបង់ធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពរបស់ប្រជាជនទាំងឡាយណា ដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner