ជប៉ុន​ផ្អាក​ចាក់​វ៉ាក់សាំង​ ​Modern​a​ ​ជាង​១​លាន​ដូ​ស​ ​សង្ស័យ​ថា​មានការ​ចម្លង​រោគ​

ជប៉ុន​បានសម្រេចថា ផ្អាកការចាក់​វ៉ាក់សាំង​អាមេរិក​ ​ប្រភេទ​ ​Modern​a​ ជូនប្រជាពលរដ្ឋ ​ចំនួន​១​.​៦​៣​លាន​ដូ​ស​ ​ក្រោយពេល​រក​ឃើញ​ថា​ ​មានការ​ចម្លង​រោគ​ក្នុង​វ៉ាក់សាំង​ទាំងនោះ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាលជប៉ុន​ ​និង​ក្រុមហ៊ុន​ឳ​ស​ថ​ ​Take​d​a​ ​ដែល​ទទួលបន្ទុក​លក់​និង​ចែកចាយ​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​ជប៉ុន​ ​នា​ថ្ងៃ​ទី​២​៦​ ​សីហា​ ​២​០​២​១​នេះ​។​

​ក្រុមហ៊ុន​ ​Take​d​a​ ​បាន​អះអាង​ថា​ ​មាន​របាយការណ៍​ពី​មណ្ឌល​ចាក់​វ៉ាក់សាំង​មក​​​ថា​ ​មាន​សារធាតុ​គួរឲ្យ​សង្ស័យ​ក្នុង​វ៉ាក់សាំង​នេះ​ ​ដូច្នេះ​ ​ក្រោយ​ការ​ពិគ្រោះ​ជាមួយ​ក្រសួងសុខាភិបាល​រួច​ ​យើង​សម្រេច​ថា​ ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​ ​ចាប់ពី​ថ្ងៃ​ទី​២​៦​ ​សីហា​តទៅ។​ ​Take​d​a​ ​អះអាង​ថាទៀត​ថា​ ​ខ្លួន​បាន​ប្រាប់​រឿង​នេះ​ទៅ​ក្រុមហ៊ុន​ ​Modern​a​ ​រួចហើយ​ ​ហើយ​ស្នើ​ឲ្យ​មាន​ការស៊ើបអង្កេត​បន្ទាន់​ ​ប៉ុន្តែ​ ​Modern​a​ ​មិនទាន់​បាន​ឆ្លើយតប​ចំពោះ​សំណើ​នេះ​នៅឡើយ​ទេ​។​

​ក្រុមហ៊ុន​ ​Take​d​a​ ​មិនបាន​បញ្ជាក់​លម្អិត​ពី​សារធាតុ​នាំឲ្យ​មានការ​ចម្លង​រោគ​នេះ​ច្បាស់​ទេ​ ​ប៉ុន្តែ​ទាំង​ក្រុមហ៊ុន​និង​ក្រសួង​បារម្ភ​ពី​ប្រតិកម្ម​ចំពោះ​វ៉ាក់សាំង​។​
​សូម​បញ្ជាក់​ថា​ ​ប្រជាជន​ជប៉ុន​ប្រមាណ​៤​៣​ភាគរយ​ហើយដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner