ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៣នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៤នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំងចំនួន ៧នាក់, ស្រុក បរិបូរណ៌ ៥នាក់ និងអ្នកជំងឺម្នាក់ទៀត ជាអ្នកស្រុករលាប្អៀរ ។ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានមនុស្សឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៧០៤នាក់ , ជាសះស្បើយចំនួន ២ពាន់ ២២៦នាក់ និងមានអ្នកស្លាប់ចំនួន ៧៤នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner