លោក បូរីស ចនសុន៖ ករណីបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីកាប៊ុល នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការជម្លៀសមនុស្សរបស់អង់គ្លេសចេញពីអាហ្វហ្គានីស្ថានឡើយ (Video Inside)

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន អះអាងថា ប្រទេសរបស់លោកនឹងនៅតែបន្តប្រតិបត្តិការជម្លៀសមនុស្ស នៅឯអាកាសយានដ្ឋានកាប៊ុលដដែល ទោះបីជាមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីនោះ ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់៦០នាក់ក៏ដោយ។

នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយថា ខ្ញុំចង់សង្កត់ធ្ងន់ថា ការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលយើងត្រូវប្រឈមមុខ ក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ហើយយើងបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រឈមមុខនឹងវា។

លោក បូរីស ចនសុន បានគូសបញ្ជាក់ទៀតថា យើងនឹងបន្តប្រតិបត្តិការនេះ ហើយឥឡូវនេះយើងនឹងបន្តរហូតដល់ទីបញ្ចប់ ទោះក្នុងករណីណាក៏ដោយ ខណៈរហូតមកទល់ពេលនេះ អង់គ្លេសបានជម្លៀសមនុស្សប្រមាណ១ម៉ឺន៥ពាន់នាក់ហើយចេញពីទឹកដីរបស់អាហ្វហ្គានីស្ថាន៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner