ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានចំនួន៤១១ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ កាន់តែថយចុះជាងម្សិលចំនួន ១២ករណី។ ការឆ្លងថ្មីថ្ងៃនេះមាន៤១១ករណី ដែលក្នុងនោះរួមមានការឆ្លងចូលក្នុងសហគមន៍៣២៦ករណី និង ការឆ្លងមកពីក្រៅប្រទេស៨៥ករណី។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើន ឡើង១៤ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ២៦ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ១៧នាក់ ដែលចំនួននេះកើនឡើង១១នាក់ បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨៨ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន ៦ពាន់៦៦១ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី២៧ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន១ពាន់ ៣៦៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៨៥៨នាក់ និង ការព្យាបាលជាសះស្បើយសរុបមានចំនួន៨ម៉ឺន ៧ពាន់២៩៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner