រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៥ពាន់៣៧នាក់ (Video Inside)

ប្រជាពលរដ្ឋ១០ម៉ឺន៥ពាន់៣៧នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលចំនួន អ្នកចាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តិចជាងម្សិលមិញ៤ពាន់៧៩៤នាក់។

ចំនួនពលរដ្ឋសរុបដែលបាន ទទួលការចាក់វ៉ា់ក់សាំងគិតត្រឹមថ្ងៃទី២៧សីហានេះ បានកើនដល់១០លាន១សែន៧ម៉ឺន៦ពាន់៤៩៨នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៨លាន២សែន៤ពាន់២១៧នាក់។ ក្នុងចំណោមពលរដ្ឋទាំង ជាង១០លាន១សែននាក់នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមានចំនួន ៨លាន៨សែន៧ម៉ឺន ៤ពាន់២២០នាក់ និងលើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន១លាន៣សែន២ពាន់២៧៨នាក់។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦ លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះ ទើបបានបានប្រមាណ៦៣,៦០%ហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី ៣ បន្ថែមទៀតនៅក្នុងខែ សីហានេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី ២៧សីហាឆ្នាំ២០២១ បានចំនួន៥៦ម៉ឺន៥ពាន់៣១៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner