ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ធ្វើទំនាក់ទំនងការងារក្នុងក្រៅនានា។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់បំពេញការាងារដែលអ្នកប៉ងប្រាថ្នា ហើយលទ្ធផលដែលអ្នកនឹងទទួលបាននឹងធ្វើឲ្យអ្នកពេញចិត្តណាស់។ ក្រៅពីនេះសូមលោកអ្នកថែរក្សាចិត្តគំនិតឲ្យបានហ្នឹងហ្ន៎ កុំងាយទោរទន់ទៅនឹងស្ថានភាពខាងក្រៅពិសេសពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស និងរក្សាការពារមនុស្សចាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងភារកិច្ចការងារររបស់អ្នកហាក់មានភពរំខានបន្តិច ដូច្នេះវាទាមទារឲ្យលោកអ្នកចំណាយពេលវេលា និងកំលាំងកាយចិត្តច្រើន។ សូមភ្ញាក់ពីព្រលឹមហើយចាត់ចែងការងារសំខាន់ៗទាំងឡាយឲ្យបានរហ័ស។ ថ្ងៃនេះអ្នកក៏អាចទទួលបានការងារថ្មី ដូច្នេះសូមកុំទាន់ប្រញាប់ប្រញាលបដិសេធមុនពេលយល់ដឹងពីការងារទាំងនោះ។ អ្នកប្រហែលជាត្រូវការការទទួលស្គាល់ពីថ្នាក់លើ និងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ថ្ងៃនេះលទ្ធភាពនៃការយល់ច្រលំក៏ស្ថិតក្នុងកំរិតខ្ពស់ ដូច្នេះសូមព្យាយាមពន្យល់បង្ហាញកុំឲ្យភាពយល់ច្រលំបំផ្លាញទំនុកចិត្ត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ លោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការ និងការកែប្រែស្ថានភាពនៅជុំវិញខ្លួន រួមទាំងការរស់នៅឲ្យកាន់តែល្អប្រសើរជាងមុន។ ភាពជោគជ័យទាំងឡាយស្ថិតក្នុងគន្លងផ្លូវរបស់អ្នក។ ផលលំបាកតិចតួច និងការឈ្នានីសពីមនុស្សដែលនៅជុំវិញខ្លួនបានកើតឡើង ប៉ុន្តែអ្នកនៅតែមិនអាចតបតនឹងស្ថានភាពនេះក្រៅពីនៅស្ងៀម បំភ្លេចអ្វីដែលអ្នកបានឮ ហើយខំប្រឹងបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក គឺគ្រប់គ្រាន់ហើយ។ ក្នុងករណីដែលអ្នកមានការលំបាក ហើយមិនអាចរកផ្លូវចេញបាន សូមគិតគូរដល់ពត៌មាន ហើយវិនិច្ឆ័យដោយបទពិសោធន៍។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញ និងទំនុកចិត្តយ៉ាងខ្ពស់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ អ្វីៗអាចនឹងដោះស្រាយដោយភាពងាយស្រួល និងសន្តិវិធី ដូច្នេះមិនគួរមានការព្រួយបារម្ភអ្វីទេ សូមបន្តសកម្មភាពជាធម្មតា។ ក្នុងនោះដែរ ថ្ងៃនេះជាពេលវេលាល្អសម្រាប់រៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមកែច្នែគម្រោងការងារឲ្យបានល្អ។ ដោយឡែក លោកអ្នកមានមនុស្សច្រណែនឈ្នានីសយ៉ាងខ្លំាងណាស់ ដូច្នេសូមលោករក្សាភាពស្ងប់ស្ងាត់ រាលពត៌មាននៃការងារ និងអាជីវកម្មត្រូវតែគ្រប់គ្រងឲ្យបានល្អ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ ក្នុងនោះដែរ សូមលោកអ្នកបន្តអនុវត្តការងារដោយភាពអង់អាច ម៉ឹងម៉ាត់ ព្រមទាំងក្តីគោរពស្រលាញ់ចំពោះមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះវាមានភាពចាំបាច់ណាស់ដែលអ្នករក្សាភាពស្មោះត្រង់។ ប្រសិនបើលោកអ្នកមានបំណងចាកចេញពីកន្លែងការងារ ឬស្ថានភាពចាស់ សូមកុំមានភាពស្ទាក់ស្ទើរ ពីព្រោះឳកាសខាងក្រៅមានពេញបរិបូណ៍។ ថ្ងៃនេះ អ្នកអាចទទួលបានដំណឹងដែលអ្នករំពឹងរងចាំជាយូរណាស់មកហើយ។ ក្រៅពីនេះអ្នកអាចទទួលបានការអំណោយផលក្នុងការគ្រប់គ្រងស្ថានភាពអវិជ្ជមានទាំងស្រុង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងកិច្ចការមួយចំនួនដែលអ្នកកំពុងអនុវត្ត។ ទន្ទឹមនឹងនោះ លទ្ធផលដែលអ្នកបានគ្រោងទុក ក៏មិនទាន់អាចហុចផលបានក្តីប៉ងប្រាថា្នបានទេក្នុងពេលនេះ។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងការមិនទុកចិត្តទៅលើសមត្ថភាពខ្លួនឯង និងគិតរឿងអតីតដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្លួនធ្ងន់ធ្ងរ។ ចំពោះមនុស្សសំដីផ្អែមទាំងឡាយ គួរតែយកចិត្តទុកដាក់ ហើយចេះពិនិត្យសង្កេតឲ្យបានល្អ ពីព្រោះឳកាសខកចិត្តនឹងកើតឡើង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេក ចូរធ្វើអ្វីៗគ្រប់យ៉ាងដោយសន្សឹមៗ និងគួរអនុវត្តតាមគំនិត និងបទពិសោធន៍របស់ខ្លួនឯង ជាជាងពឹងពាក់លើយោបល់របស់អ្នកដទៃ។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ ក៏ប៉ុន្តែមិនគួរបូករួមការងារទាំងអស់ចូលគ្នានោះទេ ពីព្រោះស្ថានភាពរំខានអាចកើតឡើង ហើយបង្អាក់ដំណើរអភិវឌ្ឍន៍ការងារ។ សូមរក្សាពាក្យសំដី និងអាកប្បកិរិយាពីព្រោះលោកអ្នកកំពុងស្ថិតក្នុងការពិនិត្យសង្កេតរបស់អ្នកដទៃ។ ដោយឡែក ចំពោះលោកអ្នកដែលកំពុងធ្វើដំណើរបេសកកម្មផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នបន្ថែម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងអាចចូលក្នុងជីវិតរបស់លោកអ្នក។ ចំពោះសុភមង្គល និងឳកាសសម្រាបជីវិតឯកជននឹងកើតឡើងផងដែរ ដូច្នេះថ្ងៃនេះជាពេលវេលាសម្រាប់រៀបចំពិធីមង្គលនានា។ ចំពោះកិច្ចការងារដែលត្រូវការការចំណាយលុយកាក់ នឹងទទួលបានផលចំនេញច្រើនណាស់ ហើយក៏មិនបាច់មានការព្រួយបារម្ភអំពីបញ្ហាដែរ ពីព្រោះអ្វីៗអាចនឹងដោះស្រាយបាន។ ដោយឡែក ប្រសិនបើងអ្នកចង់មានភាពរីកចម្រើនកាន់តែខ្លាំងសូមយកចិត្តទុកដាក់នឹងកុមារ ហើយត្រូវជៀសឲ្យបានពីស្ថានភាពតានតឹងនឹងពួកគេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារ ពីព្រោះសម្តីរបស់លោកអ្នកទទួលបានការគាំទ្រខ្លាំងណាស់។ ប្រសិនបើជាអ្នកគ្រប់គ្រងនឹងទទួលបានការអាណិតស្រលាញ់ពីមនុស្សក្រោមបង្គាប់ណាស់។ ថ្ងៃនេះមានអំណោយខ្លាំងសម្រាប់ការបង្ហាញស្នាដៃសិល្បៈ និងគំនិតច្នៃប្រឌិត ដូច្នេះសូមលោកអ្នកព្យាយាមចាប់ឳកាស កុំឲ្យខកខាន។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ រៀបពិធីមង្គលគឺមានភាពបសក្តិសម ហើយទ្រព្យសម្បតិ្ត និងភាពសុខដុមរមនានឹងកើតឡើងក្នុងជីវិតអ្នក។ ក្រៅពីនេះ កុំបោះចោលការផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញសមិទ្ធផលការងារ និងផលិតផល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងមានការរំខាន ពិសេសលទ្ធផលការងារពីមុនដែលមិនបានដោះស្រាយឲ្យចប់សព្វគ្រប់។ បើយកល្អសូមលោកអ្នកអត់ធ្មត់ ហើយព្យាយាមចំណាយពេលវេលាបន្ថែមទៅលើកិច្ចការទាំងនោះ ធ្វើយ៉ាងណាធានាឲ្យបានថាគ្មានផលរំខានពីមជ្ឈដ្ឋានខាងក្រៅ។ មនុស្សឈ្នានីស និងមើលបំណាំការងាររបស់អ្នកមានច្រើន ដូច្នេះមានតែភាពច្បាស់លាស់ប៉ុណ្ណោះដែលអាចធានាមិនឲ្យកើតបញ្ហាបាន។ សូមមានចិត្តអត់ធ្មត់ ប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ។ បើអាចគួរចាកចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ ដើម្បីមានលទ្ធភាពយល់ដឹង និងទទួលបានឳកាសថ្មីៗ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរទៅដោយរលូន។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចា ការធ្វើដំណើរបេសកកម្មការងារ ឬការផ្លាស់ប្តូរជំហាននៃការងារ។ លោកអ្នកធានានឹងទទួលបានលាភសក្ការៈដែលនឹងនាំមកជូនដោយមនុស្សជាទីស្រលាញ់ផងដែរ។ ចំពោះលោកអ្នកដែល រងចាំឳកាស សូមចាប់ផ្តើមបំពេញបំណងប្រាថ្នារបស់អ្នកថ្ងៃនេះ ពីព្រោះជោគជាតាការងាររបស់អ្នកកំពុងរះឡើងខ្លាំង។ ក្នុងនោះដែរ សូមរក្សាភាពសប្បុរស អនុគ្រោះដល់មនុស្សទាំងឡាយ ប្រសិនបើអ្នកមានលទ្ធភាពបរិច្ចាគខ្លះ នឹងកាន់តែធ្វើឲ្យអ្នកទទួលបានលាភច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមិនមានអ្វីត្រូវគិតគូរ ឬព្រួយបារម្ភសោះឡើយក្នុងថ្ងៃនេះ ពីព្រោះអ្នកអាចសម្រេចជោគជ័យបានរាល់ការងារដែលដាក់ចេញ។ មនុស្សដែលនៅជុវិញខ្លួន អាណិតស្រលាញ់ និងជួយជ្រោមជ្រែងណាស់ ដូច្នេះបញ្ហានឹងមិនកើតឡើងនោះទេ។ ប្រសិនបើអ្នកមានការងារសេសសល់ ឬបញ្ហាពីមុនដែលលំបាកដោះស្រាយ គួរដោះស្រាយពេលនេះជាការល្អប្រសើរបំផុត។ ក្នុងនោះដែរ សូមកុំភ្លេចថែរក្សាសុខភាព រូមទាំងការតុបតែងខ្លួនប្រាណជាថ្មី។ លោកអ្នកត្រូវការទំនុកចិត្តបន្ថែមដើម្បីអាចប្រឈមនឹងដៃគូលំបាកៗមួយចំនួនផងដែរ។
ចំណាំ
ឆ្នាំទាំង៤ ខាល រោង មមែ កុរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។
ភោគសម្បត្តិ តំណែងការងា ឳកាសល្អ ក្នុងជីវិត និងកើតឡើងចំពោះជីវិតអ្នកក្នុងថ្ងៃនេះ។