អប្សរាព្រឹកនេះ ២៨ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V1 ទូតកម្ពុជានៅអាមេរិកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ជាវគុយទាវក្រៀមកញ្ចប់ប្រើប្រាស់ស្លាកសញ្ញា ផលិតផលគុយទាវភ្នំពេញ” និង“រូបសញ្ញាប្រាសាទអង្គរវត្ត”៕…អានផ្ទាល់
V2 អ្នកនាំពាក្យការបរទេស បញ្ជាក់ថា ៦ខែឆ្នាំនេះ ស្ត្រីរងគ្រោះ ២៣០នាក់ ត្រូវបានសង្គ្រោះពីចិន៕…អានផ្ទាល់
BH1 ឥណ្ឌូនេស៊ីទទួលសំណើកម្ពុជា លើការស្នើសុំបញ្ជូនកប៉ាល់ ដឹកប្រេង ប្រមាណ ៣០ម៉ឺនបារ៉ែល និងក្រុមជនល្មើស ទាំង១៩នាក់ ប្រគល់មកឱ្យកម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព AMS)
BH2 ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងឯកអគ្គរាជទូតអូស្ត្រាលី ប្រចំាកម្ពុជា ចេញរបាយការណ៍ សំខាន់មួយ ស្តីពី «ទីផ្សារសម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ របស់កម្ពុជា» ៕ …ឃ្លីប… (សួង ពិសិទ្ធ + ប៊ុនហុក + ស្រីនុច)
CH ក្រសួងទេសចរណ៍ចុះអនុស្សរណៈជាមួយសហគ្រិនខ្មែរ ដើម្បីជួយពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ឱ្យចេះបង្កើត និងពង្រីកអាជីវកម្ម ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍៕…អានផ្ទាល់
BT1 កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ៦៩ម៉ឺន ៨ពាន់ ដុល្លារ ជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ ចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕ …ឃ្លីប… (គ្រី សម្បត្តិ + ប៊ុនហុក)
D2 សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាង៦០ម៉ឺនដុល្លារបន្ថែមទៀត ជូនសមាគមអតីតយុទ្ធជនកម្ពុជា បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ ចំនួន៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕ …អានផ្ទាល់ (ដោយ៖ជា សេឌី)
D8 រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស នឹងដឹកមកដល់កម្ពុជា សប្តាហ៍ក្រោយ ៕…អានផ្ទាល់ (ដោយ៖AMS)
វគ្គទី២៖សុវត្ថិភាពសង្គម
SB1 អភិបាលរាជធានីភ្នំពេញ ប្រកាសផ្ទេរចូលកាន់តំណែងថ្មី អភិបាលខណ្ឌ២រូប ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ស្រីនុច)
D3 ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពង្រឹងកម្លាំងអន្តរាគមន៍ តាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីបង្កើនសមត្ថភាពអនុវត្តភារកិច្ច បង្ការទប់ស្កាត់បទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព៕ …អានផ្ទាល់ (ដោយ៖សំ វិច្ឆការ)
ខេត្តព្រះសីហនុ
D4 រដ្ឋបាលខេត្តព្រះសីហនុ ណែនាំលោកអភិបាលក្រុង/ស្រុក បញ្ឈប់ជាបន្ទាន់ និងមោឃភាពនូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)
ខេត្តកំពង់ឆ្នាំង
D5 អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង និងចែកអំណោយជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន៥ក្រុម៕៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)
ខេត្តឧត្តរមានជ័យ
D7 លោកជំទាវ ឱ វណ្ណឌីន នាំយកថវិការឧបត្ថម្ភចំនួន៣លានរៀល និងសំភារៈផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់ដៃ លោកយាយ អាយុ១០១ឆ្នាំ ដែលទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
ខេត្តមណ្ឌលគិរី
C4 កូនឈើប្រណិត ៤៥០ដើម ត្រូវបានអាជ្ញាធរ ខេត្តមណ្ឌលគិរី និងមន្រ្តីរាជការ ដាំដុះនៅបរិវេណសួនឧទ្យានសែនមនោរម្យ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា ៩កក្កដា ២០២១ ៕ …ឃ្លីប…( ពលៈ + សេឌី + ស្រីនុច)
ខេត្តកំពត
V3 អភិបាលខេត្តចុះពិនិត្យនិងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍មួយចំនួននៅសង្កាត់អណ្ដូងខ្មែរ៕…អានផ្ទាល់
V4 ខេត្តកំពតនឹងពន្លឿនដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងខែកញ្ញានេះ៕…អានផ្ទាល់
វគ្គទី៣៖រាយការណ៍តាមខេត្ត
មណ្ឌលគិរី
D1 សត្វស្លាបកម្រ និងជិតផុតពូជ ៤ប្រភេទ បង្ហាញវត្តមាននៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
ខេត្តសៀមរាប
BH3 អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាព ទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង បន្ទាប់ពីត្រូវបាន រាជរដ្ឋាភិបាលដកហូត ហើយប្រគល់ ឲ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ គ្រប់គ្រងវិញនោះ ៕ …អានផ្ទាល់… (ដោយ ស៊ាន សុផាត)
ខេត្តកំពង់ចាម
BH4 រដ្ឋបាលខេត្តកំពង់ចាម ទទួលបានជំនួយជាបន្តបន្ទាប់ ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ៕ …អានផ្ទាល់… (ដោយ លី ពៅ)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពង់ធំ
D6 ក្រុមការងារាជរដ្ឋាភិបាល បាននំាយកស្បៀងអាហារ បរិក្ខារការពារមេរោគកូវីដ-១៩ រួមនឹងថវិកាមួយចំនួន ឧត្ថមដល់ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង៕…លោក ប៊ុន រដ្ឋា រាយការណ៍…ឃ្លីប…
BH5 មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកបច្ច័យនិងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ចំនួន៤៦ នៅវត្តបុទុមរតន៍ ៕ …ឃ្លីប…(ដោយ ប៊ុន រដ្ឋា)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V5 មនុស្សជំនិតបំផុតរបស់ កឹម សុខា ទម្លាយអាថ៌កំបាំងស៊ីជម្រៅ ១២ចំណុចដែលបង្ហាញថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»!…ឃ្លីប…
———–បទយកការណ៍…
R84 គូឆាយដំណាំមាសប្រាក់របស់កសិករលើកោះអន្លង់ចិន បើនិយាយអំពីប្រភេទដំណាំដាំដុះ ដែលគេនិយម និងល្បីនៅលើកោះអន្លង់ចិននោះ ជាទូទៅគេច្រើនស្គាល់ថា គឺជាមៀនកោះអន្លង់ចិនហ្នឹងឯង ប៉ុន្តែដំណាំគូឆាយ ក៏មិនចាញ់នឹងដំណាំមៀនដែរ ។ ប្រជាកសិករនៅលើកោះអន្លង់ចិន បានចាត់ទុកដំណាំគូឆាយ ជាដំណាំអាទិភាពទីពីរ បន្ទាប់ពីដំណាំមៀន ដោយសារតែប្រភេទដំណាំនេះ បានផ្តល់ផល ។ ទេព កោសល្យ
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…