ខេត្តព្រៃវែង ឆ្លងថ្មី៤៣នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ដែលជាតួលេខឆ្លងកើនឡើង១៣នាក់បើប្រៀប ធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុក ស្វាយអន្ទរ១៣នាក់, ស្រុកស៊ីធរកណ្ដាល៩នាក់, ស្រុកព្រះស្ដេច៧នាក់, ស្រុកពាមរក៍៤នាក់, ស្រុកកញ្ជ្រៀច៣ នាក់, ស្រុកកំចាយមារ៣នាក់ និងស្រុកពារាំងម្នាក់។
ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៦៦២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៥ពាន់៧៩នាក់ និងស្លាប់១០៧នាក់៕