ខេត្តស្វាយរៀង ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១នាក់ និងមានអ្នកស្លាប់ ២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះមានការកើនឡើងចំនួន ៦នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ២នាក់, អ្នកមានអាការសង្ស័យ ៣នាក់ និងឆ្លងលើអ្នកមានប្រវត្តិធ្លាប់ប៉ះពាល់អ្នកជំងឺពីមុនចំនួន ៤នាក់ ។ អ្នកឆ្លង កូវីដ១៩ថ្មីទាំងនោះ ជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំម្នាក់, ស្រុករមាសហែក ៤នាក់ និងនៅក្នុងក្រុងបាវិតចំនួន ៤នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ទៀតនោះវិញ គឺជាបុរសចំណាស អាយុ ៧៦ឆ្នាំ នៃក្រុងបាវិត និងស្រ្តី ចំណាស់ម្នាក់ទៀតអាយុ ៧៣ឆ្នាំ នៃស្រុកកំពង់រោទិ៍ ។

ខេត្តស្វាយរៀងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៤៩៦នាក់, អ្នកជាសះស្បើយឡើងវិញមានចំនួន ៥ពាន់ ១៧៩នាក់ និងមានអ្នកស្លាប់ បាន កើនដល់ចំនួន ១៣១នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner