ខេត្តកំពង់ចាម ឆ្លងថ្មី៥៣នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៦នាក់បើប្រៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ៥៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាមម្នាក់, ស្រុកកងមាស៥នាក់, ស្រុកកំពង់សៀម១៣នាក់, ស្រុកចំការ លើ៦នាក់, ស្រុកព្រៃឈរ៧នាក់, ស្រុកស្ទឹងត្រង់១៧នាក់, ស្រុកស្រីសន្ធរម្នាក់ មកពីខេត្តត្បូងឃ្មុំ២នាក់ និងខេត្ត កំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺជាស្ត្រីអាយុ៧៣ឆ្នាំនៃស្រុកចំការលើ និងស្ត្រីអាយុ ៦០ឆ្នាំ នៃស្រុក កងមាស។

ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ ការឆ្លងជំងឺកូវីដ១៩សរុបមានចំនួន៤ពាន់៩៥៦នាក់,  ព្យា បាលជាសះស្បើយសរុប៤ពាន់២៦២នាក់ និងចំនួនអ្នកស្លាប់បានកើន១១៨នាក់។ ខេត្តកំពង់ចាមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២នា់ ដែលនាំឲ្យចំនួនឆ្លងសរុបនៃ វីរុសដ៏កាចសាហាវនេះ បានកើនដល់១១នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner