ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១២នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះទាបជាងម្សិលមិញចំនួន ១នាក់។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះបានកើតលើពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងកំពង់ឆ្នាំង ៤នាក់, ស្រុកបរិបូណ៌ ៣នាក់ និងនៅស្រុករលៀប្អៀរចំនួន ៥នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរសអាយុ ២១ឆ្នាំ នៃស្រុក កំពង់លែង ។

ខេត្តកំពង់ឆ្នាំងគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៧១៦ នាក់, អ្នកជាសះស្បើយសរុបចំនួន ២ពាន់ ២៤៣នាក់ និងមានអ្នកស្លាប់បានកើនដល់ចំនួន ៧៥នាក់ ។  នៅខេត្តកំពង់ឆ្នាំនោះដដែល ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៣នាក់ ថែមទៀត ដែលនាំឲ្យការឆ្លងសរុបនៃវីរុសបំប្លែងថ្មី Delta ក្នុងខេត្តនេះ មានចំនួនសរុប ៤នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner