ខេត្តកំពង់ធំ ឆ្លងថ្មី១៩នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់និងមានអ្នកស្លាប់ថ្មីចំនួន៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ នេះជាតូលេខឆ្លងកើនឡើង៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាល ខេត្តការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងសែនចំនួន ៣នាក់, ស្រុកកំពង់ស្វាយ២នាក់, ស្រុកស្ទោង ២នាក់, ស្រុកសណ្តាន់ ៤នាក់, ស្រុកសន្ទុកម្នាក់, ស្រុកបារាយណ៍ ៦នាក់ និងឆ្លងលើពលរដ្ឋនៅ ស្រុកតាំងគោកម្នាក់ ។

ខេត្តកំពង់ធំគិតរហូតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣ពាន់ ២៦៧ នាក់, ព្យាបាលជាសះស្បើយសរុបចំនួន ២ពាន់៥១៦នាក់ និងចំនួនអ្នកស្លាប់បានកើនដល់ចំនួន ១០៥នាក់។ ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ម្នាក់ ថែម ទៀត ដែលនាំឲ្យការឆ្លងសរុបនៃវីរុសដ៏កាចសាហាវក្នុងខេត្តមួយនេះ បានកើនដល់ចំនួន ៤០នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner