រយៈពេល៦ខែដើមឆ្នាំ កម្ពុជាបង្ក្រាបអំពើជួរដូរមនុស្សបាន១៩៨ករណី (Video Inside)
កម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចបាន១៩៨ករណីក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកស្រី ជូ ប៊ុនអេង បានថ្លែងនៅថ្ងៃនេះថាការបង្ក្រាបនេះ បានកើន១៣៥ករណី ប្រៀបធៀបនឹងឆ្នាំ២០២០កន្លងមក។
លោកស្រី ជូ ប៊ុនអេង ដែលជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានថ្លែងថា ក្នុងការបង្ក្រាបនោះ គេបានឃាត់ខ្លួនជនសង្ស័យ ២៩១នាក់ និងជួយរំដោះអ្នករងគ្រោះបាន៧២១នាក់។
ក្នុងចំណោមការបង្ក្រាបទាំង១៩៨ករណីនោះ, មានករណីជួញដូរ មនុស្សបែបកម្លាំងពលកម្ម១៣៩ករណីដោយឃាត់ខ្លួនជនសង្ស័យ២៣១នាក់ និងការបង្ក្រាបការធ្វើអាជីវកម្មផ្លូវ ភេទបានចំនួន៥៩ករណីដោយបានឃាត់ខ្លួនជនសង្ស័យ៦០នាក់៕