កម្ពុជាសង្ក្រោះស្ត្រីខ្មែរ១២នាក់ ពីអំពើជួញដូរមនុស្ស នៅប្រទេសចិន (Video Inside)

ស្ត្រីខ្មែរ១២រូបដែលរងគ្រោះដោយការជួញដូរ នៅប្រទេសចិនត្រូវបានជួយសង្គ្រោះ និងត្រៀមនាំមកជួបជុំក្រុម គ្រួសារនៅប្រទេសកម្ពុជាវិញសប្តាហ៍ក្រោយ។ ស្ត្រីខ្មែរទាំង១២រូប ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ឆុងឈីង ប្រទេសចិន ដែលសហការជាមួយនឹងអាជ្ញាធរចិនបានជួយសង្គ្រោះកាលពីថ្ងៃទី២៦សីហា។ មន្ត្រីនាំ ពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានបញ្ជាក់ថាស្ត្រីខ្មែររងគ្រោះទាំង១២រូបនោះ នឹង វិលត្រឡប់ មកដល់កម្ពុជាវិញ នៅថ្ងៃទី២កញ្ញាតាមជើងយន្តហោះ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈ ពេល៦ខែដើមឆ្នាំ២០២១, រដ្ឋាភិបាលកម្ពុជាបង្ក្រាបបានករណីជួញដូរមនុស្សបានចំនួន៥៨ករណី។ ចំនួនបង្ក្រាបនោះ បើប្រៀបធៀបនឹងឆ្នាំ២០២០ គឺបានកើនឡើងមួយទ្វេជាពីរ ដែលក្នុងឆ្នាំ២០២០កន្លងមក ការបង្ក្រាប  មានចំនួនតែជាង២០ករណីប៉ុណ្ណោះ។  

ក្រសួងការបរទេសអាមេរិក បានវាយតម្លៃដោយដាក់កម្ពុជា ស្ថិតក្នុង កម្រិតចំណាត់ Tier Two Watch list នៃកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សក្នុងឆ្នាំ២០២១ ដែលជា ចំណាត់ថ្នាក់កម្រិតទាបរយៈពេល៣ឆ្នាំជាប់ៗគ្នាកន្លងមកនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner