ចាប់គ្រឿងញៀន១៥គីឡូ និងជនសង្ស័យ៤នាក់ (Video Inside)

គ្រឿងញៀនជាង១៥គីឡូក្រាម និងជនសង្ស័យបរទេសចំនួន៤នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅទីតាំង ២ផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបលើកទី១ បានធ្វើកាលពីទី១៩ខែសីហា ក្នុងពេលដែលក្រុមជំនាញបានត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីប្រទេសអាហ្វ្រិកខាងត្បូង ចូលមក កម្ពុជា តាមរយ:ក្រុមហ៊ុន DHL។ សមត្ថកិច្ចបានរកឃើញមានបង្កប់លាក់សារធាតុញៀនប្រភេទ កេតាមីន ក្នុងដបជរ័ពណ៌ស ចំនួន ៦០ដប ដែលមានទម្ងន់សារុប១០គីឡូក្រាម។

ការបង្ក្រាបលើកទី២ បានធ្វើកាលពីថ្ងៃទី ២៥ ខែសីហា នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាតិចិនចំនួន៤នាក់។ សមត្ថកិច្ចបានរកឃើញសារធាតុញៀនកេតាមីន៦០ដប ទម្ងន់ជាង៥ គីឡូក្រាម៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner