អ្នកជួលបន្ទប់៣នាក់ នៅពោធិ៍សែនជ័យ រកឃើញឆ្លងកូវីដ១៩បំប្លែងថ្មី Delta (Video Inside)

អ្នកជួលបន្ទប់ស្នាក់នៅ៣នាក់នៅភូមិត្រពាំងថ្លឹង៣, សង្កាត់ចោមចៅ១ នៃខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេរក ឃើញឆ្លងវីរុសបំប្លែងថ្មី Delta ដែលនាំឲ្យមានការបារម្ភឆ្លងរាលដាលដល់មនុស្សដទៃ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ២១ ថ្ងៃ។

កម្ពុជាគិតត្រឹមថ្ងៃទី២៦ សីហា ឆ្នាំ២០២១, វីរុសបំប្លែងថ្មី Delta ត្រូវបានរកឃើញសរុបចំនួន១ពាន់៥៣៤ករណី ក្នុងរាជធានីនិងខេត្ត ចំនួន២៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner