ចាប់បុរសសង្ស័យជាឃាតករសម្លាប់កុមារអាយុ១២ឆ្នាំ (Video Inside)

បុរសអាយុ១៩ឆ្នាំម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់កុមារម្នាក់ក្នុងបន្ទប់ជួលស្នាក់នៅមួយកន្លែងក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួន។

សាកសពកុមារឈ្មោះគឿន ដារ៉ា អាយុ១២ឆ្នាំ ត្រូវគេប្រទះឃើញនៅក្នុង បន្ទប់ជួលមួយនៅភូមិត្រពាំងក្រសាំង នៃខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី២៦សីហា។ កុមារនោះត្រូវបានគេ ចាក់សម្លាប់ចំនួន២កាំបិតពីក្រោយខ្នង និងសាកសពត្រូវគេឃើញនៅក្នុងបន្ទប់ជួលមួយលេខ១៣។

ការរកឃើញ សាកសពកុមារនេះគឺដោយសារម្តាយបានទូរស័ព្ទមកកូនប៉ុន្តែមិនអាចទាក់ទងបាន និងម្តាយបានស្វែងរកឃើញ សាកសពកូនត្រូវបានគេសម្លាប់ដាក់ក្នុងបន្ទប់ផ្សេងលេខ១៣នាជាន់ទី២ខាងលើបន្ទប់គាត់រស់នៅ។

ម្តាយរបស់ កុមារ បានពិនិត្យក្នុងបន្ទប់ដែលគាត់ជួលស្នាក់នៅ និងរកឃើញថា មានការបាត់បង់ខ្សែកប្លាទីនមួយខ្សែ, កូន ជ្រូកសន្សំលុយមួយ ដែលក្នុងនោះមាន លុយជាង ៣០០ដុល្លារ និងទូរស័ព្ទOppoមួយគ្រឿង។ សមត្ថកិច្ច បាន ឃាត់ខ្លួនបុរសសង្ស័យជាម្ចាស់បន្ទប់ឈ្មោះ គ្រីប ណាន់ អាយុ១៩ឆ្នាំ និងតាមស្វែងរកបក្ខពួកម្នា្កក់ទៀតឈ្មោះ ខ្ទើយ ឬ ចេកដែលបានរត់គេចខ្លួន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner