អាជ្ញាធរខេត្តព្រះសីហនុ រកឃើញសាកសពហើមជនបរទេសក្នុងប្រអប់លូ (Video Inside)
អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញសាកសពហើមរបស់បុរសជនបរទេសម្នាក់ក្នុងប្រអប់លូមួយកន្លែង ស្ថិត នៅភូមិថ្មធំ, ឃុំរាម នៃស្រុកព្រៃនប់។
សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យដើម្បីចង់ដឹងនូវមូលហេតុពាក់ព័ន្ធនឹងការ ស្លាប់នោះ និងមិនទាន់មានការសន្និដ្ឋានណាមួយនោះទេ។ សាកសពនោះត្រូវពលរដ្ឋម្នាក់បានប្រទះឃើញវេលា រសៀលថ្ងៃទី២៧សីហានេះ និងបានរាយការណ៍ប្រាប់មកសមត្ថកិច្ច។
មិនមានសេចក្តីរាយការណ៍ថាតើជនបរទេសនោះ ជាជាតិសាសន៍អ្វីនោះទេ។ សាកសពនោះ ជាបុរសសម្បុរស មានកំពស់១ម៉ែត្រ៦៥, ស្លៀកខោខ្លី ពណ៌ខ្មៅ, អាវយឺតបង្កង់ដៃវែង, បាក់ជើងខាងឆ្វេង និងសាកសពមានសភាពធំក្លិនអាសោចន៍ទៅហើយ៕