សម្តេចនាយករដ្ឋមន្ត្រីអនុញ្ញាតការរៀបចំកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរីចុងឆ្នាំនេះ នៅខេត្តព្រះសីហនុ (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបាន អនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី សហការគ្នារៀបចំព្រឹត្តិ ការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ចុងឆ្នាំ២០២១នេះ។

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និង សហព័ន្ធកីឡាទូកក្ដោង សិង្ហបុរី គ្រោងនឹងរៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិនេះរវាងពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ដោយ នឹងមានការចូលរួមដោយប្រទេសប្រមាណពី៧ទៅ៨ប្រទេស។ គម្រោងរៀបចំនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានសម្រេចយល់ព្រមទាំងស្រុង។

ការប្រកួតនាកីឡាទូកក្តោងនាពេលខាងមុខនេះ ត្រូវគេរាយការណ៍ ថាគឺជាការជម្រុញលើកឲកម្ពស់គុណផលកីឡាកម្រិតខ្ពស់របស់កីឡា ទូកក្ដោងកម្ពុជានៅមុនការត្រៀមកីឡា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះថែមទៀត។

លោករដ្ឋមន្ត្រី ថោង ខុន នៃក្រសួងទេសចរណ៍បាន ថ្លែងថា ប្រសិនពុំមិនមានការប្រកួតអន្ដរជាតិ នោះទេ វាអាចជាផលលំបាកសម្រាប់ការត្រៀមខ្លួនរបស់កម្ពុជា ក៏ដូចជាការវាស់ស្ទង់សមត្ថភាព សម្រាប់ការ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner