រដ្ឋលេខាធិការម្នាក់ត្រូវគេប្តឹងពីបទឆរបោកលុយជនជាតិជប៉ុន (Video Inside)
រដ្ឋលេខាធិការម្នាក់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភានិងអធិការកិច្ច ត្រូវបានគេប្តឹងពីបទឆរ បោកជនបរទេសជាតិជប៉ុនម្នាក់ពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន៧ម៉ឺន៥ពាន់ដុល្លារអាមេរិក។
លោកស្រី សុភ័គ្គ ថាវី កាលពីខែមិថុនាឆ្នាំ២០២០ ត្រូវសាលាដំបូងរាជធានី បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈមួយឆ្នាំពីបទឆរ បោក ប្រព្រឹត្តនៅរាជធានីភ្នំពេញនាអម្លុងឆ្នាំ២០១៦និងឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីយកប្រាក់៧ម៉ឺន៥ ពាន់ ដុល្លារក្នុងការសន្យាធានារត់ការឲ្យពាណិជ្ជករជាតិជប៉ុនអាយុ៤៩ឆ្នាំឈ្មោះតាកាហាស្ហ៊ី អាគីហ៊ីរ៉ូ ដើម្បីចូល សញ្ជាតិខ្មែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ។ មន្ត្រីជាន់ខ្ពស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភា និងអធិការកិច្ចនោះ បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការ ដែលចង់ដាក់ទោសរយៈពេលមួយឆ្នាំក្នុងពន្ធនាគារនោះ។
សាលាដំបូងរាជធានី ត្រូវបានសារព័ត៌មានក្នុងស្រុកបានផ្សាយថ្ងៃនេះថា គេនឹងបើកការជំនុំ ជម្រះក្តីសាឡើងវិញ នៅថ្ងៃទី៩កញ្ញាខាងមុខនេះ ដើម្បីរកយុត្តិនូវក្តីក្តាំនូវអំពើចោទប្រកាន់ឆបោក នៃការយកប្រាក់ជនបរទេសនៃការ ធានារត់ការចូលសញ្ជាតិនេះ៕