ផ្ដល់អំណោយស្បៀងអាហារជូននិស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងតំបន់បិទខ្ទប់
អត្ថបទដោយ៖
ហេង វណ្ណា
បន្ទាយមានជ័យ៖ អំណោយជាស្បៀងអាហាររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទៅផ្ដល់ជូនដល់សិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ នាភ្នំជញ្ជាំង សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ដែលពួកគាត់ស្ថិតនៅក្នុងតំបន់បិទខ្ទប់ កាលពី ថ្ងៃទី២៧ សីហា ២០២១ នាភ្នំជញ្ជាំងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
លោកកេតុ វណ្ណស៊ិន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តអោយដឹងថា អំណោយស្បៀងអាហាររួមមាន អង្ករ ៤០០គក្រ មីថៃ ១៨កេសតូច ត្រីខ ២កេសធំ ទឹកត្រី៥យួរ ទឹកស៊ីអិវ៥យួរ ទឹកសុទ្ធ១០កេស ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា អំណោយជាគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារទាំងនេះរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យដែលទទួលបានពីសប្បុរសជននានា បានផ្ដល់ជូនសិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរស របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ និងសប្បុរសជន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ពលរដ្ឋ និងការលះបង់ថវិកាផ្ទាល់ខ្លួន ទិញស្បៀងអាហាររួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ សម្រាប់ផ្ដល់ជូនសិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ៕ ដោយ ឃិន គន្ធា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។