សម្តេចតេជោ ហ៊ុន សែន បានសម្រេច

អត្ថបទដោយ៖
AMS OneMinute

១. ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី ៣០០នាក់

២. ផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនសម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង

៣. លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជាដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា នៅពេលពួកគេចូលមកកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុងពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត។

២៨ សីហា ២០២១

ប្រភព៖ FN

ads banner