រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធីដាំកូនឈេី ចំនួន ២៤០ដេីម ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី
រតនគិរី៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធីដាំកូនឈេី ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តរតនគិរី និងមានការអញ្ជេីញចូលរួមពី ប្រធាន អនុប្រធាន តាមសាខាមន្ទីរអង្គភាព និងសមាជិក សមាជិកា ស.ស.យ.ក ជាច្រេីនទៀតផងដែរ ។
ការដាំកូនឈេីនេះមានចំនួន ២៤០ដេីម ជាប្រភេទដេីមធ្នុង ដេីមបូព្រឹក និងដេីមភួងមង្គល ហេីយពិធីនេះប្រារព្ធធ្វេីឡេីងនៅទួលបឹងកម្សាន្ត ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ពិធីដាំកូនឈើដែលយើងបាននឹងកំពុងប្រារឰនាថ្ងៃនេះ ពិតមានអត្ថន័យ ដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ៕ ដោយ គតិ យុត្ត