ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតយ៉ាងណា, សំខាន់គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរាប់លាននាក់

ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជាក់ថា មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឱ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។ 

ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងតាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី សូមឱ្យប្រជាពលរដ្ឋបន្តចូលរួមទទួលការចាក់វ៉ាកសាំងទាំងអស់គ្នា សម្រាប់សុវត្ថិភាពយើង គ្រួសារនិងយើងទាំងអស់។ សម្រាប់លោក ថ្ងៃនេះជាដូសទី៣ Sinovac។

ក្រសួងសុខាភិបាលបានឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១​ មាន​ ៩០,១២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែសីហា លោកយាយព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាន នៅថ្ងៃនេះ។ មកទល់ពេលនេះកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះ មិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុបចាក់បានលើស១០លាននាក់ ដែលប្រមាណ៦៥ភាគរយនៃប្រជាជនសរុប១៦លាននាក់។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការចាក់ជូនដល់កងកម្លាំងជួរមុខនិងមន្ត្រីរាជការ និងប្រជាពលរដ្ឋ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner