កុមារកម្ពុជាទទួលបានមេដាយប្រាក់ក្នុងការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ កុមារកម្ពុជាបានទទួលការប្រកួតឈ្នះមេដាយប្រាក់ក្នុងការប្រកួតប្រជែងក្នុងកម្ម​វិធីបោះជំរុញកុមារសាយប័រអាស៊ានឆ្នាំ ២០២១(ASEAN CYBERKIDS CAMP 2021)។

            គួរបញ្ជាក់ថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១  បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១  តាមរយៈប្រព័ន្ធវីដេអូ (Zoom)។

​​​​           ការប្រកួតនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កែវ សុទ្ធិ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងចូលរួមពីគ្រូបង្វឹក និងកុមារនៃបណ្តាប្រទេសសមាជិកអាស៊ាន។

          កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កុមារអាស៊ាន ដែលមានអាយុមិនលើសពី១២ឆ្នាំ ក្នុងការធ្វើការជាក្រុម ការវិភាគលើបញ្ហានិងស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការប្រកួតប្រជែងក្នុងការសរសេរកូដកម្មវិធីគំនូរជីវចលជាដើម។

       ជាលទ្ធផលនៃការប្រកួតប្រជែង ប្រទេសកម្ពុជាដែលមាន កុមារា ជិន មុនីរាជ មកពីបឋមសិក្សានរោត្តម និងកុមារី រស់ អេនចល់ឡា មកពីបឋមសិក្សាដង្កោ ទទួលបានមេដាយប្រាក់៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner