ក្រុមតាលីបង់ត្រៀមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ខណៈបេសកកម្មជម្លៀសរបស់អាមេរិកជិតបញ្ចប់ ហើយពួកគេរំពឹងថាការធ្លាក់ចុះរូបិយប័ណ្ណ និងភាពចលាចលសេដ្ឋកិច្ចនឹងធូរស្បើយ ពេលប្រព័ន្ធរដ្ឋាភិបាលថ្មីចាប់ផ្ដើមដំណើរការ

អត្ថបទដោយ៖
AMS OneMinute

ពេលវេលាជាក់ស្ដែងនៃការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនេះនៅមិនទាន់ច្បាស់លាស់នៅឡើយ ខណៈមន្រ្តីមួយចំនួនត្រូវបានតែងតាំងរួចហើយ រួមមានក្រសួងសុខភាពសាធារណៈ ក្រសួងអប់រំ និងធនាគារកណ្តាល។

អាហ្វហ្កានីស្ថាន ជួបនូវការធ្លាក់ចុះរូបិយប័ណ្ណ និងការកើនឡើងនៃតម្លៃស្បៀងអាហារ ហើយធនាគារជាច្រើននៅបន្តបិទទ្វារ។ អង្គការសហប្រជាជាតិបានព្រមានអំពីមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការបាត់បង់ជំនួយបរទេស។

ប្រភព៖ Reuters

ads banner