ម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ងបុកគ្នា បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ងបុកគ្នាបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៤ និង ៤៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២០១១ ខាងមុខផ្សារឈូកមាស ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នារីជនរងគ្រោះដែលបើកម៉ូតូសណ្តោងរ៉ឺម៉កមានឈ្មោះ ឈិន ភ័ណ្ឌ  អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ម៉ូតូពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1BG-4298  មុខរបរលក់ផ្លែឈើ ស្នាក់នៅភូមិខ្មែរលើ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ចោលប្តី និងកូនតូចៗបីនាក់ (ប្រុសទាំងអស់)។

ចំណែកជនរងគ្រោះភាគីម៉ូតូមានឈ្មោះ លី គឹមសាន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTV ប៊្លូវើរជិតផ្សារដីហ៊ុយ មានស្រុកកំណើតនៅភូមិដំបូក កកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AH-8119( បានស្លាប់ចោលប្រពន្ធ)។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ក្នុងទិសដៅពីជើងមកត្បូង ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1AH-8119 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា តាមបណ្ដោយផ្លូវ២០១១ យ៉ាងលឿន បានវ៉ាររថយន្ត១គ្រឿង មកឆ្វេងដៃ ទៅបុកជាមួយនឹងម៉ូតូសណ្តោងរ៉ឺម៉កចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងសងខាង ចំណែកម៉ូតូ និងរ៉ឺម៉កកង់បីរងការខូចខាតខាងមុខស្ទើរតែទាំងស្រុង។

បន្ទាន់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ទាក់ទងទៅជំនាញឲ្យចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ច ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner