អគ្គិភ័យឆាបឆេះហាងកាហ្វេក្នុងផ្ទះល្វែងជាន់ទី២មួយកន្លែង ស្ថិតនៅខណ្ឌពោធិសែនជ័យ
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះហាងកាហ្វេក្នុងផ្ទះល្វែងជាន់ទី២មួយកន្លែង ស្ថិតនៅផ្លូវទួលពង្រ៣០ម៉ែត្រភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់ផ្ទះបានឡើងទៅបោកខោអាវនៅជាន់ខាងលើ ខណៈពេលកំពុងយកខោអាវញាត់ចូលម៉ាស៊ឺនច្រើនលើសកំរិត ទើបបណ្តាលឲ្យក្តៅម៉ាស៊ិនបោកខោអាវឆ្លងចរន្តប្រព័ន្ធខ្សែភ្លើងបណ្តាលឲ្យចេញអណ្តាតភ្លើងឆេះយ៉ាងសន្ធសន្ធៅ ឆេះរាលដល់ក្នងចង្រ្កានបាយរួចផ្ទុះធុងហ្គាសផ្អើលដល់សមត្ថកិច្ច ភ្លាមៗនោះផងដែរក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញទៅជួយបាញ់ទឹកពន្លត់ទប់ស្កាត់កុំឲ្យមានការរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងហេតុការណ៍នេះពុំមាននណាម្នាក់រងរបួសនោះទេ៕