ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ កាយវិការលំហាត់របៀបគឺឆ្លុះបញ្ចាំងអំពីតម្លៃ និងវិន័យរបស់កងកម្លាំងព្រមទាំងជួយលើកកម្ពស់កិត្យានុភាព និងឧត្តមភាពនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នាយឧត្តម សេនីយ៍ សាស្រ្តាចារ្យ សេងផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអញ្ជើញចូលរួមនៅក្នុង អង្គសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារសៀវភៅគោលស្តីពីលំហាត់របៀបសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត កងយោធពល ខេរភូមិន្ទ ប៉ុស្តិ៍នគរបាលច្រកទ្វានានាផងដែរ។

នៅក្នុងឳកាសនោះ ឯកឧត្តម សាស្រ្តាចារ្យ សេងផល្លីបានបញ្ជាក់ថា កាយវិការលំហាត់របៀបបានឆ្លុះបញ្ចាំងអំពីតម្លៃ និងវិន័យរបស់កងកម្លាំងព្រមទាំងជួយព្រនទាំងជួយលើកកម្ពស់កិត្យានុភាព និងឧត្តមភាពនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកងកម្លាំងម្នាក់ ត្រូវតែមានការយល់ដឹង និងអនុវត្តន៍អោយបានខ្ជាប់ខ្ជួនប្រកបដោយភាពម៉ឺងម៉ាត់ជាទីបំផុត។

ឯកឧត្តមបានបន្តថា កន្លងមកការ អនុវត្តន៍កាយវិកាលំហាត់បៀបក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ធ្វើឡើងទៅតាមទំលាប់បុគ្គល ឬយល់ឃើញរបស់អង្គភាពនគរបាលនីមួយៗដោយគ្មានមូលដ្ឋានណែនាំជាផ្លូវការណាមួយច្បាស់លាស់នោះទេ។
ហេតុនេះទើបបណ្ឌិត្យសភានគរវាលកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំចងក្រងសៀវភៅគោល ស្តីពីលំហាត់របៀប ដោយមានការបកស្រាយអំពីខ្លឹមសារ និងភ្ជាប់ជាមួយដោយរូបភាពនៃកាយវិការនីមួយៗច្បាស់លាស់ ហើយបានស្នើសុំ សម្តេចក្រឡាហោម សខេងឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ
ដើម្បីជាមូលដ្ឋានគតិយុត្តសម្រាប់ការបង្ហាត់បង្រៀន និងការអនុវត្តអោយមានការឯកភាពគ្នានៅក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។

ឯកឧត្តមមានជំនឿថា តាមរយៈសិក្ខាសាលានេះតំណាងអង្គភាពនគរបាលទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមក្នុងដិក្ខសាលានេះពិតជាមានការយល់ដឹង ច្បាស់លាស់ទាំងខ្លឹមសារ  និងកាយវិការលំហាត់របៀប ព្រមទាំងនឹងយកទៅផ្សព្វផ្សាយបន្តដល់មន្រ្តីនគរបាលជាតិគ្រប់ៗរូបនៅតាមអង្គភាពរបស់ខ្លួន ដើម្បីរួមគ្នាពង្រឹងការអនុវត្តកាយវិការលំហាត់របៀបដូចមានណែនាំក្នុងសៀវភៅនេះអោយកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅលើកកមពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងឧត្តមភាពនៃកងកម្លាំងនគរបាលជាតិកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner