លោកវរសេនីយ៍ត្រី ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបើកវេទិការសាធារណ:នៅវិទ្យាល័យទួលប្រាសាទសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើតខែមាឃ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៨នឹង០០នាទីនេះ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចាត់តាំងឲ្យលោកវរសេនីយ៍ត្រី ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ ដឹកនាំកម្លាំងចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងវេទិការសាធារណ:នៅចំណុចវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញខណ្ឌសែនសុខ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថាក្នុងឱកាសនោះដែមានសមាសភាពចូលរួមខ្លួនលោកផ្ទាល់វរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍ លោកស្រីអនុសេនីយ៍ឯក ឌិន សានីតា នាយរង លោកអ៊ុ សុគំ នាយកវិទ្យាល័យទួលប្រាសាទសែនសុខនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមសរុបចំនួន៨៥០នាក់ ប្រុស៣២០នាក់។

លោកនាយប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថានៅក្នុងខ្លឹមសារនោះគឺបានលើកយកបញ្ហាគ្រឿងញៀន ក្មេងទំនើង ហឹង្សាក្នុងគ្រួសារការជួញដូរកុមារ ល្បែងសុីសង និងការងារផ្សេងៗទៀត និងផ្សព្វផ្សាយដល់សិស្ស ដែលមានអាយុ១៥ឆ្នាំឲ្យមកបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញផងដែ។ បន្ថែមពីនោះលោក អ៊ុ សុគំ នាយកវិទ្យាល័យទួលប្រាសាទសែនសុខ ក៏បានសំណោមពរដល់សប្បុរសជននាៗ សូមជួយជាថវិកា ឫមួយជាដីសម្រាប់ចាក់ទីធ្លាវិទ្យាល័យទួលប្រាសាទសែនសុខតាមលដ្ឋិភាពរបស់បងប្អូនទោះតិចក្តីច្រើនក្តី ព្រោះសព្វថ្ងៃនេះសាលាកំពង់តែជួបនៅការខ្វះខាតថវិកាជាច្រើនដើម្បីសដ្ឋាបនាក្នុងទីធ្លាសាលា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner