រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភរិយាបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដើម្បីសាងសង់អាគារព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០សីហាឆ្នាំ២០២១ បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកស្រី ដែលបានចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ១០ម៉ឺនដុល្លាអាមេរិក ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។ អគារនោះមានកម្ពស់១ជាន់ ទំហំទទឹង៣៣ម៉ែត្រ បណ្ដោយ៩០ម៉ែត្រ ដែលមាននៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារព្យាបាលនោះ នឹងអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន៣៥៦គ្រែ ឬអាចដាក់បានចំនួន ៧១២គ្រែ ប្រសិនគេប្រើគ្រែ២ជាន់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner