ទារកអាយុ៦ខែ បានឆ្លងវីរុសកូរ៉ណាថ្មីនៅសិង្ហបុរី ជាប្រទេសមាន២៨ករណីហើយ

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានអះអាងកាលពីថ្ងៃទី៥ កុម្ភៈ ម្សិលមិញថា មានការរកឃើញអ្នកមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មីចំនួន៤នាក់ទៀត ក្នុងនោះ ក្នុងចំណោម៤នាក់នេះ មានម្នាក់គឺជាទារក វ័យ៦ខែ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia។

គិតត្រឹមរសៀលថ្ងៃពុធម្សិលមិញ មានមនុស្ស២៨នាក់ហើយនៅក្នុងប្រទេសសិង្ហបុរីដែលបានឆ្លងវីរុសមួយនេះហើយសម្រាប់៤ករណីថ្មីទើបរកឃើញនេះ ក្រសួងសុខាភិបាលថា ៣នាក់ឆ្លងក្នុងស្រុក ហើយម្នាក់ទៀតនាំចូល សំដៅលើស្ត្រីទេសចរចិនម្នាក់មកពីក្រុងអ៊ូហាន។

ក្នុងចំណោមនេះ មានទារកអាយុ៦ខែម្នាក់ គឺជាកូនរបស់ប្តីប្រពន្ធមួយគូជនជាតិសិង្ហបុរី ដែលហើយពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅក្នុងបន្ទប់ដាច់ដោយឡែក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner