សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលសហការជាមួយក្រុមហ៊ុនទឹកពិសារ វីតាល់ រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ “ការបរិច្ចាគឈាមគឺអំណោយជីវិត”

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយនឹង ក្រុមហ៊ុនទឹកពិសា វីតាល់ ប្រារព្ធពិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត និង មិនគិតកម្រៃលើកទី១ ឆ្នាំ២០២០ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ។

កម្មវិធីនេះប្រារព្ធឡើងរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រោមតង់ និងឆាកគណៈធិបតីដ៏ស្រស់ស្អាត ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន វីតាល់ ដែលរៀបចំ ឡើងក្នុងបរិវេណទី២ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលផ្ទាល់ ។ ចាប់ពីឆ្នាំ ២០១៣ ដោយមានការសហការជាមួយក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សាកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបំកម្មវិធីទទួលយកអំណោយឈាមពីសប្បុរស ជាពិសេសពីនិស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលគ្រប់ជំនាញ ។

កម្មវិធីលើកនេះក៏រំពឹងយ៉ាងមុតមាំថា នឹងទទួលបានប្លោកឈាមយ៉ាងហោចណាស់ ៣០០ប្លោកដើម្បីបំពេញបន្ថែមពីនៃកង្វះឈាមទូទាំងប្រទេស ។ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអបអរសាទរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃ ថ្លារបស់និស្សិតសាកលវិទ្យាល័យទាំងឡាយ ដែលប្អូនៗមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាមជាទៀងទាត់រៀងរាល់ឆ្នាំ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គី ភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលជាគម្រូល្អដើម្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលបានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌលជាតិផ្តល់ ឈាម ដៃគូរនានាសាកលវិទ្យាល័យ ក៏ដូចជាក្រុមហ៊ុន វីតាល់ ដែលតែងតែចូលរួមចំណែកក្នុងការរៀបចំកម្មវិធីសប្បុរសនេះ ឡើងជាថ្មីម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រេចឲ្យបាន៥០% នៃអ្នកផ្តល់ ឈាមដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៥ តាមគម្រោងរបស់ក្រសួងសុខាភិបាល ។

សាកលវិទ្យា ល័យនឹងខិតខំបន្តប្រឹងប្រែងរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបរិ ច្ចាគឈាម ព្រមទាំងប្រមូលអ្នកស្ម័គ្រចិត្តផ្តល់ឈាមឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើ ជាគម្រូឈានមុខក្នុងសកម្មភាពមនុស្សធម៌នេះ ដោយមូលហេតុថា ការងារបរិច្ចាគឈាមនេះ គឺជាភារកិច្ចរបស់យើងគ្រប់ៗគ្នា ។ដើម្បីលើទឹកចិត្ត និងជំរុញការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តឲ្យមានសន្ទុះកើនឡើងកាន់តែខ្លាំងទូទាំងប្រទេស វីតាល់ តែងតែផ្តល់ការឧបត្ថម្ភ ដល់ការផ្សព្វផ្សាយគ្រប់បណ្តាញប្រព័ន្ធ ផ្សព្វផ្សាយនានា ព្រមទាំងបានផ្តល់នូវទឹកពិសា គុណភាពខ្ពស់វីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំង អស់ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានធ្វើការថ្លែងអំណ គុណដល់ដល់និស្សិតនៃសាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសប្បុរសជនដទៃទៀតដែល បាន ធ្វើការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងចាំបាច់ត្រូវការ ឈាមសង្គ្រោះជីវិតដែលមានតម្រូវការលើសពី២០០ ប្លោកក្នុង១ថ្ងៃក្នុងរាជធានី ភ្នំពេញ ។ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការបរិច្ចាគឈាមគឺមិនមានការប៉ះពាល់ដល់សុខភាព នោះទេ ផ្ទុយវិញ អ្នកបរិច្ចាគ ឈាមគឺជាវីរបុរសដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន ។

លោកវេជ្ជ បណ្ឌិតក៏បានរំលឹកដល់និសិ្សតទាំងឡាយឲ្យពិសាទឹកឲ្យបានច្រើន បន្ទាប់ពីពួក គេបានបរិច្ចាគឈាមរួច ហើយលោកបញ្ជាក់ថា ទឹកវីតាល់ គឺជាទឹកពិសាដែលមានគុណភាពខ្ពស់ដែលសក្ក័សមបំផុត ការបន្ថែមជាតិទឹកសម្រាប់រាងកាយ ដើម្បីជំនួយដល់ការផលិតគ្រាប់ឈាមឡើងវិញ របស់រាងកាយ ។ តំណាងក្រុមហ៊ុនទឹកពិសារវីតាល់បានបញ្ជាក់ថា វីតាល់ពិតជារីករាយ គាំទ្ររាល់សម្មភាព មនុស្សធម៌គ្រប់រូបភាព ហើយវីតាល់បេ្តជ្ញាថា នឹងនៅតែបន្តគាំទ្រយ៉ាងចំពោះកម្មវិធីសប្បុ រសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់ អតិថិជនវីតាល់ក្នុង មូលនិធិ២៥រៀលពីការលក់ទឹកមួយដប ។

ក្រុមហ៊ុន វីតាល់ ត្រូវបាន មើលឃើញថា បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងកម្មសប្បុរសធម៌នានាក្នុងសង្គម ដែលថ្មីនេះវីតាល់ពាំនាំក្រុមយុវ ជនដែលមានភាពក្លាហាន និងឆ្លាតវៃ ជាច្រើននាក់ ក្នុងការចូលរួជាមួយវីតាល់ក្នុងការធ្វើការងារសង្គម ដើម្បីភាពជឿនលឿន និង ការអភិវឌ្ឍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner