ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ១១នាក់នោះ អ្នកមានអាការៈសង្ស័យចំនួន ២នាក់, អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ និងពលករមកពីប្រទេសវៀតណាមហើយកំពុងធ្វើចត្តាឡីស័កចំនួន ៥នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥ពាន់ ៥៣៤នាក់ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៥ពាន់ ១៩៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៣៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner