ការអប់រំផ្លូវចិត្តជាយុទ្ធសាស្រ្ត ជួយជម្រុញឲ្យអត្តពលិកដែលខ្ចីបទពិសោធមានទំនុកចិត្តខ្ពស់ អាចប្រជែងលើឆាកអន្តរជាតិ ដោយជោគជ័យ

លោក អ៊ុច សុខវិបុល គ្រូបង្វឹកជម្រើសរើសជាតិកីឡាទោចក្រយាន បានអះអាងថា ការដាក់ចេញនូវយុទ្ធសាស្រ្តការអប់រំសុខភាពផ្លូវចិត្តបន្ថែម លើការហ្វឹកហាត់បង្កើនបច្ចេកទេស គឺជាយុទ្ធសាស្រ្តសំខាន់ជួយជម្រុញឲ្យអត្តពលិកដែលខ្ចីបទពិសោធ អាចអភិវឌ្ឍសមត្ថភាពរីកចំរើនខ្លាំងអាចចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដោយពុំមានភាពភ័យខ្លាច ។


គ្រូបង្វឹករូបនេះ ពន្យល់ថា កីឡាការិនីជម្រើសជាតិកីឡាទោចក្រយាន២រូប ដែលកំពុងទទួលការបណ្តុះបណ្តាលក្នុងជំរុំហ្វឹកហាត់ នៅខេត្តសៀមរាប ត្រៀមចូលរួមប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមជាលើកដំបូង ។ ដូច្នេះហើយយើងត្រូវបន្ថែមការអប់រំសុខភាពផ្លូវចិត្ត លើការហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាពអោយរីកចំរើនខ្លាំង នឹងមានភាពជឿជាក់ ជួយ កីឡាករ កីឡាការិនីបន្សាំខ្លួនជាមួយកីឡាករក្នុងតំបន់អាស៊ី ។


សូមបញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានសម្រេចយកខេត្តសៀមរាប ជាជំរុំហ្វឹកហាត់ និងទីលានប្រកួត ដើម្បីបន្សាំខ្លួន ត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍ កីឡាហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner