៣០ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. សហគមន៍កែច្នៃចង្កឹះសង្កែ និងសហគមន៍ឆែបលិចនៃខេត្តព្រះវិហារ បានបណ្ដុះកូនទ្រាំងជាង ២ពាន់ដើម លើផ្ទៃដី ១០ហិកតា ក្នុងបំណងអភិរក្សទ្រាំង ជួយការពារដី និងព្រៃក្នុងសហគមន៍ – ថ្មីៗ

២. ក្រសួងកសិកម្ម ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របី ដែលបានឆ្លងក្នុងបណ្ដាខេត្តមួយចំនួននៅកម្ពុជា និងរាតត្បាតលើសត្វគោក្របីជាង ៣ម៉ឺនក្បាល – ភ្នំពេញបុស្តិ៍

៣. ៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញទៅកាន់ថៃ មានតម្លៃ ៥៦៩លានដុល្លារ ធ្លាក់ចុះ ៣២% ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ ៤ប៊ីលានដុល្លារ កើនឡើង ១% – ភ្នំពេញប៉ុស្តិ៍

៤. ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន Wang Yi និងរដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken លោក វ៉ាង យី ប្រាប់អាមេរិកថា សហគមន៍អន្តរជាតិគួរតែចូលរួមជាមួយមេដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្កានីស្ថាន និងផ្តល់ការណែនាំជាវិជ្ជមានពួកគេក្នុងការដឹកនាំប្រទេស – CNA

៥. វៀតណាមព្រួយបារម្ភអំពីការផ្គត់ផ្គង់កាហ្វេលើពិភពលោក ខណៈមជ្ឈមណ្ឌលនាំចេញនៃក្រុងហូជីមិញ បានបន្តស្ថិតក្រោមការរឹតបន្តឹងការធ្វើដំណើរដ៏តឹងតែង បន្ទាប់ពីមានការកើនឡើងករណីវីរុសកូរ៉ូណាបំប្លែងខ្លួន Delta – BBC

ads banner