វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស មកដល់កម្ពុជាថ្ងៃស្អែកនេះ (Video Inside)

វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូស នឹងត្រូវបញ្ជូនមកដល់កម្ពុជានៅថ្ងៃអង្គារស្អែកនេះ ដែលនាំឲ្យតួលេខ វ៉ាក់សាំងកម្ពុជាទទួលនិងមានសរុបទាំងអស់២៦លាន៤សែន៩ម៉ឺន៩ពាន់១០០ដូស។ វ់ាក់សាំង២លានដូស ដែលនឹងមកដល់ថ្ងៃអង្គារទី៣១សីហា គឺជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន។ 

ស្ថានទូតចិនបានថ្លែងបញ្ជាក់មុននេះថាចិនតែងចាត់ទុកការលំបាកដែលកម្ពុជាបានប្រឈមជាពិសេសការឆ្លង វីរុស កូវីដ១៩ គឺជាការលំបាកនិងការប្រឈមរបស់ប្រទេសចិនផងដែរ។ ស្ថានទូតចិនបានថ្លែងទៀតថាចិននឹង បន្តការផ្គត់ផ្គង់សម្ភារៈបង្កាកូវីដ១៩និងបន្ត ធ្វើជាបង្អែកយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់ប្រភពវ៉ាក់សាំងសម្រាប់កម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner