អង្គភាពប្រឆាំងអំពើពុករលួយស្នើឱ្យដល់អាជ្ញាធរមានវិធានការ បន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នៅក្នុង បរិវេណអាងទឹកតាកែវ

រាជធានីភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) បានចេញសេចក្តីជូនដំណឹងមួយ ដោយបានស្នើសុំឱ្យដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

          គួរបញ្ជាក់ថាការចេញសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបែបនេះធ្វើឡើងបន្ទាប់ពីអង្គភាពមួយនេះបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពីករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវមួយកន្លែងនេះរួចមក។

បើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ៣១ ខែ សីហាឆ្នាំ ២០២១នេះអង្គភាពប្រឆាំងអំពើពុករលួយ  បានបញ្ជាក់ ថា ក្រោយពីបាន ទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកក្រុមការងារ (អ.ប.ព.) បានចុះស្រាវជ្រាវដល់ទីតាំង ជាក់ស្ដែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្ដឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពី សមត្ថកិច្ចរបស់ អ.ប.ព. ដូចជា៖ការជីកយកអាចម៌ដីពីផ្ទៃបាតបឹង,ការចាក់ដីលុបផ្ទៃអាងទឹក,ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក,ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹក ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។

      អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់បន្ថែមថា  ផ្អែកតាមលទ្ធផលខាងលើអង្គភាពប្រឆាំងអំពើពុករលួយបានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។ ជាមួយគ្នានអង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវដ្តជាក់ស្ដែង៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner