ក្រសួងអប់រំចេញសេចក្តីណែនាំការបង្រៀនតាមភូមិសាស្ត្រដែលមានហានិភ័យទាប (Video Inside)

ក្រសួងអប់រំបានចេញនូវសេចក្ដីណែនាំភ្លាមៗស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯក ជននៅតំបន់ភូមិសាស្ត្រដែលមានហានិភ័យទាប។ សេចក្តីណែនាំនេះ បានធ្វើឡើងក្រោយ សារសម្លេងរបស់សម្តេចនាយករដ្ឋមន្ត្រីដែលជម្រុញរកលទ្ធភាពបើកបង្រៀនសិស្សនៅតាមសាលារៀនណា ដែលមិនមានកូវីដ១៩បានឆ្លង។

ក្រសួងអប់រំក្នុងសេចក្តីណែនាំបានថ្លែងថា ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និស្សិតចាប់ ពីខែកញ្ញារហូតដល់ការបិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នាខែវិច្ឆិកាឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡង សញ្ញាបត្រឌីប្លូមក្នុងខែវិច្ឆិកា និងប្រឡងសញ្ញាប័ត្របាកឌុបក្នុងខែធ្នូឆ្នាំ២០២១នេះ, គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនអាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ អាស្រ័យលើស្ថានភាពធនធាននិងការច្នៃ

ប្រឌិតរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា, លោកគ្រូ អ្នកគ្រូ នៅតាមភូមិសាស្ត្រ ដែលធានាថាមិនមានការឆ្លង ជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង ស្រុក ខណ្ឌ ដែលចាត់ទុកថាមានសុវត្ថិភាព, ឬនៅតាមខេត្តមួយចំនួន ឬ យ៉ាងហោចណាស់ ការរៀនជាបណ្ដុំចំនួនតិចជាង១៥នាក់នៅតាមថ្នាក់រៀន, នៅតាមក្រុង, ស្រុក ខណ្ឌ ដែល គ្មាន ការឆ្លងជំងឺកូវីដ-១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner