កម្ពុជាឆ្លងកូវីដ១៩ចំនួន៤៣៩ករណី រយ៖ពេល២៤ម៉ោងចុងក្រោយ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការកើនឡើងជាងម្សិលចំនួន ៣១ករណី។ ការឆ្លងថ្មីថ្ងៃនេះមាន៤៣៩ករណី ដែលក្នុងនោះរួមមានការឆ្លងចូលក្នុងសហគមន៍៣១៦ករណី និង ការឆ្លងមកពីក្រៅប្រទេស១២៣ករណី។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយ ចុះ២ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៣៣ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ១១នាក់ ដែលចំនួននេះស្មើគ្នានឹងម្សិលមិញ។ ចំនួនមនុស្ស

ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩១ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន ៧ពាន់៩០៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី៣១ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៣ពាន់ ៥៥ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៩០៣នាក់ និង ការព្យាបាលជាសះស្បើយសរុបមានចំនួន៨ម៉ឺន ៨ពាន់៧៨៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner