ខេត្តកំពត ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩ នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង ថយចុះ ចំនួន ១១នាក់ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅក្នុងខេត្តកំពត នៅថ្ងៃនេះ គឺជាពល រដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច ៣នាក់, ក្រុងកំពត ៦នាក់, ស្រុកជុំគីរី ២នាក់, ស្រុកឈូក ២នាក់, ស្រុកទឹកឈូ ២នាក់, ស្រុកបន្ទាយមាស ៣នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តតាកែវចំនួន ម្នាក់ ។

ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៧២៤នាក់, ជាសះស្បើយឡើងវិញចំនួន ៣ពាន់ ៤៧០នាក់ និងមានអ្នកស្លាប់ចំនួន ៦៧នាក់ ។ នៅក្នុងខេត្តកំពតនោះផងទៀត មានអ្នកឆ្លងវិរុសបំប្លែងថ្មី Delta ចំនួន ៣នាក់ គិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner