ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪចុះសួរសុខទុក្ខកងទ័ពអាវស

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ លោកអភិបាលស្រុក និងតំណាងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យ និងសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យនៅ​តាមមណ្ឌល​សុខភាពនៅតាមឃុំទាំង៧ និងមន្ទីរពេទ្យបង្អែកក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងបំពេញភារកិច្ចផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅតាមមូលដ្ឋាន។ ឯកឧត្តម ប្រធានក្រុមការងារបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមកងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងស្មារតី សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមជាមួយមូលដ្ឋានក្នុងការអប់រំ បង្ការ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩បានល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសំដែងការរំលែកទុក្ខដល់ការបាត់បង់ជីវិតគ្រូពេទ្យម្នាក់នៅខេត្តព្រះសីហានុ ដោយសារជំងឺកូវីដ-១៩ ហើយនៅពេលនេះ ឯកឧត្តមសូមកោតសរសើរចំពោះការលះបង់របស់ក្រុមគ្រូពេទ្យទាំងអស់ ហើយផ្តល់ការលើកទឹកចិត្ត និងការពារសុខភាពក្រុមគ្រូពេទ្យជាចំបង។ ជាមួយគ្នានេះ ឯកឧត្តមបានអញ្ជើញនាំយកសម្ភារបង្ការជំងឺកូវីដ-១៩ រួមមាន ម៉ាស់ អាកុល និងថ្នាំពេទ្យ និងជូនថវិការបន្ថែមមួយចំនួនដល់ក្រុមគ្រូពេទ្យ ដើម្បីរួមចំណែកជាមួយរដ្ឋបាលស្រុកអូររាំងឪ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបម្រុងសម្រាប់ការពារសុខភាពផ្ទាល់ខ្លួននិងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ ជួបការលំបាក ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យពង្រឹងការថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner